ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរ! កម្ពុជារកបានមេដាយមាសមួយគ្រឿងហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 62
អបអរសាទរ! កម្ពុជារកបានមេដាយមាសមួយគ្រឿងហើយ អបអរសាទរ! កម្ពុជារកបានមេដាយមាសមួយគ្រឿងហើយ

​កីឡា​ការិនី​កូន​កាត់​ខ្មែរ​-អាមេរិក Jessa Khan យក​បាន​មេដាយ​មាស​​​ជូន​កម្ពុជា​​ពី​ព្រឹត្តិការណ៍​ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ប្រភេទ​ទម្ងន់​ -៤៩គីឡូក្រាម​កីឡា​ជឺជិតស៊ូ​ ដោយ​យក​ឈ្នះ​កីឡា​ការិនី​​ អារ៉ាប់រួម​ Mahra Alhinaai ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​លទ្ធផល​ ១០០-០ ដោយ​ប្រើ​ក្បាច់​ក្លេ​ដៃ​គូ​ឲ្យ​បោះ​បង់​ការ​ប្រកួត​។


(Jessa Khan)

មេដាយ​មាស​​នេះ​ គឺ​ជា​មេដាយ​មាស​លើក​ដំបូង​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 ។ កីឡា​ការិនី​កម្ពុជា​ Jessa Khan អាយុ​​ទើប​១៦​ឆ្នាំ​​ កម្ពស់​​១.៥២​ម៉ែត្រ​​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​ និង​ឈ្នះ​មេដាយ​មាស​កម្រិត​អន្តរជាតិ​ជា​ច្រើន​។ មាន​ឪពុក​ជនជាតិ​ខ្មែរ​ ម្ដាយ​ម៉ិចសិចកូ កើត​នៅ​​អាមេរិក៕

 

ប្រភព៖ Sabay

អត្ថបទទាក់ទង