ខ្មែរប៉ុស្ដិ៍ Close

ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ បានតាំងចិត្តនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបន្ដដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗជូនប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ កីឡា - សុខភាព 54
ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ បានតាំងចិត្តនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបន្ដដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗជូនប្រទេសកម្ពុជា ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ បានតាំងចិត្តនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបន្ដដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗជូនប្រទេសកម្ពុជា

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ប្រតិភូ និងកីឡាករជម្រើសជាតិ កីឡាកាយវប្បកម្មកម្ពុជា ពិសេសម្ចាស់មេដាយមាស សំបូរ សុភ័ណ្ឌ បាន ធ្វើដំណើរមកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់បេសកកម្ម ក្នុងការ ប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី១០ (10th WBPF WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS AND CONGRESS) នៅប្រទេសថៃ។

សម្រាប់ដំណើរមាតុភូមិនិវត្ដន៍ប្រកបដោយលទ្ធផលគួរជាទីមោទនៈនេះ ត្រូវបានអញ្ជើញទទួលស្វាគមន៍ដោយលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងមន្ដ្រី ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាផងដែរ។ ចំពោះការប្រកួតបានធ្វើ ឡើង ចាប់ពីថ្ងៃទី១១-១៧ ខែធ្នូ ហើយក្រោយចប់ការប្រកួត ប្រតិភូ និងកីឡា ករកម្ពុជា បានធ្វើដំណើរមកមាតុភូមិវិញតែម្ដង។

បន្ទាប់ពីនាំនូវកិត្តិយសដ៏ធំធេងជូនជាតិលោក សំបូរ សុភ័ណ្ឌ បានសម្ដែងនូវ អារម្មណ៍ត្រេកអរ និងសប្បាយចិត្តជាខ្លាំង ដែលខ្លួនអាចសម្រេចបំណង ក្នុងការដណ្ដើមមេដាយមាសពិភពលោក បន្ទាប់ពីខ្លួនខិតខំប្រឹងប្រែងហ្វឹក ហាត់ជាច្រើនកន្លងមក។ បន្ថែមលើនេះ សុភ័ណ្ឌ បានតាំងចិត្តនឹងខិតខំហ្វឹក ហាត់បន្ថែមទៀត ដើម្បីរក្សានូវភាពខ្លាំង និងបន្ដដណ្ដើមមេដាយក្នុងព្រឹត្តិ ការណ៍អន្ដរជាតិធំៗជូនប្រទេសកម្ពុជា។

គួរបញ្ជាក់ថា បេសកកម្មនេះ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានបញ្ជូន កីឡាករ ៥រូបទៅចូលរួមប្រកួតនៅថៃ រួមមានកីឡាករ សំបូរ ណាន សំបូរ នន់ សំបូរ សុភ័ណ្ឌ ណុំ សុបិន្ត និងកីឡាករ ត្រឹង ចាន់ តែសរុបជាលទ្ធផល កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងប៉ុណ្ណោះ ដោយកីឡាករ សំបូរ សុភ័ណ្ឌ គ្រាដែលកីឡាករ សំបូរ ណាន ដែលជាបងប្រុសបង្កើត និងធ្លាប់ ឈ្នះមេដាយមាសពិភពលោក កាលពីឆ្នាំមុន បានត្រឹមសោកស្ដាយ ក្រោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតប៉ុណ្ណោះ៕

អត្ថបទទាក់ទង