ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារដែលដឹកនាំដោយឯកឧត្តម Qin Changwei សហប្រធានចិន និងលោកជំទាវ Manika Jain សហប្រធានឥណ្ឌា នឹងធ្វើបទបង្ហាញអំពីរបាយការណ៍អភិរក្ស និងអភិវឌ្ឍន៍ដូចជា គម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង លទ្ធផលបឋមនៃការស្រាវជ្រាវបុរាណវិទ្យានៅស្ថានីយ៍គោកដីឆ្នាំង។ល។ រីឯការចូលរួមរបស់ដៃគូសហប្រតិបត្តិការអន្តរជាតិ រួមមានគម្រោងដោះមីន សកម្មភាពដោះមីននៅតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាបទបង្ហាញពីគម្រោងជួសជុលប្រាសាទកោះកែរ និងប្រាសាទព្រះវិហារ។

ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតលើការងារអភិរក្ស និងជួសជុលប្រាសាទកោះកែរ និងប្រាសាទព្រះវិហារ ក្នុងនោះដូចជាភាគីចិននឹងធ្វើបង្ហាញពីស្រាវជ្រាវ និងចាប់ផ្តើមជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ចំណែកភាគីឥណ្ឌានឹងធ្វើបទបង្ហាញពីផែនការជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។ រីឯអ្នកជំនាញខ្មែរក៏នឹងធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវ និងអភិរក្សរបស់ខ្លួនផងដែរ ដូចជាបញ្ហាគ្រប់គ្រងប្រព័ន្ធទឹក បញ្ហាបរិស្ថាន និងការអភិវឌ្ឍសហគមន៍ជាដើម។ល៕

អត្ថបទទាក់ទង