ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌ ណែនាំដល់បណ្ដារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានា ត្រូវបន្តរឹតបន្ដឹងវិធានការ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 18
ក្រសួងវប្បធម៌ ណែនាំដល់បណ្ដារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានា ត្រូវបន្តរឹតបន្ដឹងវិធានការ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រសួងវប្បធម៌ ណែនាំដល់បណ្ដារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានា ត្រូវបន្តរឹតបន្ដឹងវិធានការ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការរឹតបន្តឹងការអនុវត្តវិធានការ គោលការណ៍ស្តង់ដា ប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមបណ្តារោងភាពយន្តរោងសម្តែងសិល្បៈ និងសារមន្ទីរនានា ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Frseh News ទទួលបាន។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ក្រសួងវប្បធម៌ សូមណែនាំដល់បណ្ដារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទាំងអស់ ក្នុងកម្ពុជា ត្រូវបន្ត និងបន្ថែមការរឹតបន្ដឹង ព្រមទាំងអនុវត្តឲ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) សម្រាប់រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយត្រូវធានាថា៖

១៖ គ្រប់ទស្សនិកជន និងបុគ្គលិកទាំងអស់ ត្រូវពាក់ម៉ាស់ឲ្យបានជាប្រចាំ និងគ្រប់ទីកន្លែង
២៖ ត្រូវលាងសំអាតដៃនឹងសាប៊ូ អាល់កុល ឲ្យបានជាប្រចាំ និងញឹកញាប់
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចាប់ពី ១.៥០ម៉ែត្រឡើងទៅ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង
៤៖ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច ឬមន្រ្តីសុខាភិបាល ក្នុងករណីមានការសង្ស័យថា មានបុគ្គលិក ឬទស្សនិកជនណាមួយមានទំនាក់ទំនង នឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជិតស្និតជាមួយក្រសួងសុខាភិបាល នឹងបន្តចុះត្រួតពិនិត្យ តាមដានការអនុវត្តគោលការណ៍ស្តង់ដាប្រតិបត្តិ និងសេចក្តីណែនាំ នានា របស់ក្រសួងសុខាភិបាល ហើយនិងរក្សាសិទ្ធិ ក្នុងការបញ្ឈប់ជាបន្ទាន់ ចំពោះបណ្តាអង្គភាព ឬទីតាំងណាដែលមិនបានគោរព និងអនុវត្តតាមគោលការណ៍ខាងលើ៕

អត្ថបទទាក់ទង