ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណភាគី វៀតណាមដែលផ្ដល់ អាហារូបករណ៍ដល់កម្ពុជាសម្រាប់ការសិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណភាគី វៀតណាមដែលផ្ដល់ អាហារូបករណ៍ដល់កម្ពុជាសម្រាប់ការសិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណភាគី វៀតណាមដែលផ្ដល់ អាហារូបករណ៍ដល់កម្ពុជាសម្រាប់ការសិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Nguyen Manh Hung រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ លោក Nguyen បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា នេះជាលើកទីមួយហើយដែលលោកបានមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃប្រទេសវៀតណាម។ លោក Nguyen បានជម្រាបជូន លោកនាយករដ្ឋមន្រ្តីពីវឌ្ឍនភាពនៃវិស័យទូរគមនាគមន៍ប្រទេសវៀតណាម ដែលប៉ុន្មានឆ្នាំកន្លងមកនេះវៀតណាមបានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន ដែលនោះគឺជាបច្ចេក វិទ្យាដែលអាចតាមដាន ពួក Hacker អាចធ្វើការវិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។

ជាងនេះទៅទៀត លោក Nguyen Manh Hung ក៏បានគោរពជម្រាប ជូនលោកនាយករដ្ឋមន្ត្រី ផងដែរ អំពីកិច្ចពិភាក្សារវាងលោកផ្ទាល់ជាមួយ និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កម្ពុជាពាក់ព័ន្ធនឹងបញ្ហា E-Government និង ប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិច (E-commerce) ក៏ដូចជាទីក្រុងឆ្លាតវៃ ហើយក៏បានយល់ ស្របជាមួយគ្នាក្នុងការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធ បង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំឱ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនោះដែរ លោក Nguyen ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ ដល់កម្ពុជាចំនួន ៤រូបសម្រាប់សិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងនូវការ អបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសវៀតណាម ជាពិសេសលើវិស័យ ប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខនេះ ហើយក៏បានស្វាគមន៍នូវអ្វីដែលបាន ពិភាក្សា និងការព្រមព្រៀងគ្នាជាមួយ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង ប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់សូមឱ្យភាគីទាំងពីរធ្វើយ៉ាងណាចែករំលែកបច្ចេកវិទ្យានិងព័ត៌មានគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្សព្រោះថានេះជាកត្តាសំខាន់ដែលអាចជួយកម្ពុជាក្នុងការការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ICT៕