ខ្មែរប៉ុស្ដិ៍ Close

កម្មវិធីជ្រើសរើសនិស្សិតអាហារូបករណ៍បរិញ្ញាបត្រទៅសិក្សានៅ SUSTech នៃសាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មុខរបរ 73
កម្មវិធីជ្រើសរើសនិស្សិតអាហារូបករណ៍បរិញ្ញាបត្រទៅសិក្សានៅ SUSTech នៃសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីជ្រើសរើសនិស្សិតអាហារូបករណ៍បរិញ្ញាបត្រទៅសិក្សានៅ SUSTech នៃសាធារណរដ្ឋប្រជាមានិតចិន

អាហារូបករណ៍៖ សម្រាប់ឆ្នាំសិក្សា 2021-2022 នេះ សាកលវិទ្យាល័យ Southern University Of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន 10 កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រស្របតាមកម្មវិធីអន្តរជាតិ(International Program) រយៈពេលបួនឆ្នាំ។ អាហារូបករណ៍នេះផុតកំណត់ទទួលពាក្យ ថ្ងៃទី09 ខែមេសា ឆ្នាំ2021។

មុខវិជ្ជាសិក្សាសម្រាប់អាហារូបករណ៍នេះ រួមមាន Physics, Chemistry, Biology, Electrical and Electronic Engineering, Materials Science and Engineering, Environmental Science and Engineering, Computer Science and Engineering, Mathematics, Statistics and Data Science, Mechanics and Aerospace Engineering, Machinery and Energy Engineering, School of Microelectronics។

ទីកន្លែងទទួលពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ ចំណែកកាលបរិច្ឆេទប្រឡង ថ្ងៃទី18 ខែមេសា ឆ្នាំ2021 វិញ្ញាសារប្រឡងមាន គណិតវិទ្យា (រយៈពេលកៅសិបសិននាទី) ភាសាអង់គ្លេស (រយៈពេលកៅសិបសិននាទី)។ អាហារូបករណ៍នឹងផ្ដល់កន្លែងស្នាក់នៅ រ៉ាប់រងថ្លៃសិក្សា ប្រាក់ប្រចាំខែចំនួន 200យ័នក្នុងមួយខែ រីឯសំបុត្រយន្តហោះទៅមកជាបន្ទុករបស់បេក្ខជន។

សម្រាប់លក្ខខណ្ឌចុះឈ្មោះ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រទុតិយភូមិ និស្សិតដែលបានចុះឈ្មោះសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា (ត្រូវបានលើកទឹកចិត្ត) មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ (មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា។

អត្ថបទទាក់ទង