ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ

នៅវេទិកាមុខសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានប្រារព្ធពិធីក្រុងពាលីបន់ស្រន់ដល់បារមីក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសុំសេចក្តីសុខក្នុងពេលប្រារព្ធបុណ្យទន្លេលើកទី៥នៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នា២០១៩ អោយប្រព្រឹត្តទទួលបានជោគជ័យ។

ពិធីនេះប្រារព្ធក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រី ដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង៨ចូលរួមផងដែរ។

បន្ទាប់ពីប្រារព្ធពិធីក្រុងពាលីចប់ លោក ថោង ខុន និងលោក ឈួរ ច័ន្ទឌឿន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការបានដង្ហែកន្ទោងថ្វាយបារមីព្រះម៉ែគង្គា អមដោយភ្លេងឆៃយ៉ាំយកទៅបណ្ដែតដល់មាត់ទន្លេផ្សារក្រោម ។

ការដង្ហែរក្បួនពីមុខសាលាខេត្តដល់មាត់ទន្លេផ្សារក្រោមត្រូវបានប្រជាពលរដ្ឋបានចេញមកអបអរសាទរនៅអមដងផ្លូវយ៉ាងច្រើនកុះករ ដែលម្នាក់ៗពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា៕\

អត្ថបទទាក់ទង