ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នាំយកអំពូលសឡាចែកជូនប្រជាពលរដ្ឋ ក្នុងស្រុកទឹកផុស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នាំយកអំពូលសឡាចែកជូនប្រជាពលរដ្ឋ ក្នុងស្រុកទឹកផុស រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នាំយកអំពូលសឡាចែកជូនប្រជាពលរដ្ឋ ក្នុងស្រុកទឹកផុស

ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពី៩ឃុំក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានទទួលអំណោយជាផ្ទាំងសូឡាសម្រាប់ដាក់អោយប្រេីប្រាស់និងប្រជាការពារ២០០នាក់បានទទួលពិលម្នាក់ៗមួយ។

ពិធីនេះបានប្រារព្ធធ្វើ នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៩ នៅស្រុកទឹកផុសក្រោមអធិបតីភាពលោក​ ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុសនិងស្រុកកំពង់លែង និងមានការចូលរួមពីអស់លោក លោកស្រី ប្រតិភូក្រសួង ក្រុមការងារ អាជ្ញាធរដែនដីផងដែរ។

នា​ឱកាស​នោះ​ លោក​ ត្រាំ អ៉ីវតឹក បានមានប្រសាសន៍ថា ដោយពិនិត្យឃើញស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពីឃុំ៩ក្នុងស្រុកទឹកផុស មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ក្រុមការងារបាននាំយកអំពូលសូឡា ជូនដល់គ្រួសារខ្វះអគ្គិសនី ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃអោយមានភាពងាយស្រួលជាងមុន និងដើម្បីលើកស្ទួយកម្រិតជីវភាពអោយកាន់តែមានភាពប្រសើរឡើងផងដែរ៕

អត្ថបទទាក់ទង