ខ្មែរប៉ុស្ដិ៍ Close

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ប្រារព្ធឡើងក្រោមប្រធានបទ “ស្តារឡើងវិញប្រព័ន្ធអេកូឡូសុី “

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 467
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ប្រារព្ធឡើងក្រោមប្រធានបទ “ស្តារឡើងវិញប្រព័ន្ធអេកូឡូសុី “ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ប្រារព្ធឡើងក្រោមប្រធានបទ “ស្តារឡើងវិញប្រព័ន្ធអេកូឡូសុី “

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ រដ្ធបាលខេត្តកំពង់ឆ្នាំងសហការជាមួយមន្ទីរបរិស្ថាន បានប្រារព្វទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ ស្តារឡើងវិញប្រព័ន្ធអេកូឡូសុី ក្រោមអធិបតី លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអាជ្ញាធរក្រុង មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សព្រមទាំងប្រជាពលរដ្ធជាច្រើននាក់ ។

ក្នុងឱកាសនោះលោក នៃ ចារី បានគូសបញ្ជាក់ថា ការរៀបចំ និងការចូលរួមទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុបរិស្ថាន។ ជាមួយគ្នានេះ លោកសង្ឃឹមថា ការប្រារព្ធទិវានាថ្ងៃនេះ នឹងក្លាយជាចលករដែលជំរុញឱ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីយើងស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាព សម្រាប់មនុស្សគ្រប់រូប។

លោកអភិបាលរងខេត្ត ក៍បានបន្ថែមទៀតថា ការជួបជុំនៅថ្ងៃនេះគឺជាមាន គោលបំណងផ្សព្វផ្សាយនិងបញ្ជ្រៀបចំណេះដឹងពីភាពចាំបាច់ និងសារ:សំខាន់នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបថរបស់មហាជនគ្រប់មជ្ឈដ្ឋាន ឱ្យក្លាយទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របតាមទស្សនាទានការអភិវឌ្ឍដោយចីរភាព។

ជាមួយគ្នានេះ ការងារបរិស្ថាន ជាកិច្ចការងារដែលត្រូវបានពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឱ្យគ្រប់ភាគីទាំងអស់ ទាំងក្របខ័ណ្ឌសង្គមជាតិ តំបន់ និងពិភពលោក ចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព៕

 

 

អត្ថបទទាក់ទង