សហរដ្ឋអាមេរិក ផ្តល់ជំនួយ ២លានដុល្លារ សម្រាប់បន្តជួយដល់ការបោសសម្អាតគ្រាប់បែកចង្កោម នៅកម្ពុជា
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រីគ្រប់គ្រងគំរោងកម្មវិធីជំនួយដោះមីនមកពីក្រសួងការបរទេសអាមេរិក បានចុះទៅពិនិត្យសកម្មភាពប្រតិបត្តការរបស់អង្គភាពស៊ីម៉ាក់ នៅទិសខេត្តត្បូងឃ្មុំ។
លោកអគ្គនាយកបន្តថា ទន្ទឹងនឹងនេះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសំរេចផ្តល់ជំនួយមកអង្គភាពស៊ីម៉ាក់ចំនួន ២លានដុលា្លរសំរាប់រយៈពេល១២ខែ (១ ខែមីនា ២០១៩-២៨ ខែកុម្ភ: ២០២០) ហើយគំរោងនេះជាឆ្នាំទី២ នៃការដេញថ្លៃក្នុងឆ្នាំ២០១៨កន្លងទៅនេះ។
លោកបញ្ជាក់ទៀតថា គំរោងនេះជាកិច្ចសហការវាងអង្គភាពស៊ីម៉ាក់ និងអង្គការNPA ដែលអង្គភាពទាំងចុះហត្ថលខាអនុវត្តគំរោងដ៍ខ្លីខាងមុខ។
សូមរំលឹកថា នៅឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានទទួលជំនួយថវិកាចំនួន១.៦លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម រយៈពេលមួយឆ្នាំ (គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលនេះជាឆ្នាំទី១ នៃរយៈពេល២ឆ្នាំ) លើផ្ទៃដី២,២០០ហិចតា នៅខេត្តភាគខាងកើតប្រទេសកម្ពុជា៕