ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្ត និងអភិបាលរងខេត្តព្រះសីហនុ ២នាក់ ចេញពីតំណែងពាក់ព័ន្ធរឿងដីធ្លី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្ត និងអភិបាលរងខេត្តព្រះសីហនុ ២នាក់ ចេញពីតំណែងពាក់ព័ន្ធរឿងដីធ្លី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្ត និងអភិបាលរងខេត្តព្រះសីហនុ ២នាក់ ចេញពីតំណែងពាក់ព័ន្ធរឿងដីធ្លី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យធ្វើការសិក្សាក្នុងការដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀត ចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបប្រជាពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើហិង្សានៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។

ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង