ខ្មែរប៉ុស្ដិ៍ Close

លោក សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២៨០គ្រួសារ នៅស្រុកគាស់ក្រឡ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
លោក សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២៨០គ្រួសារ នៅស្រុកគាស់ក្រឡ លោក សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២៨០គ្រួសារ នៅស្រុកគាស់ក្រឡ

បាត់ដំបង÷ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដល់ម្ចាស់កម្មសិទ្ធិ ចំនួន២៨០គ្រួសារ ស្មើនឹង៣៤៩ក្បាល ស្មើជាង១,០០០ហិចតា ។

លោក សុខ លូ បានមានប្រសាសន៍ថា ដោយសារតែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចក្នុងការប្រគល់ដីជូនប្រជាពលរដ្ឋ ឲ្យជាម្ចាស់កម្មសិទ្ធិពេញលេញបន្ទាប់ពីធ្វើការវាស់វែង និងចុះបញ្ជីដីធ្លី ដូចជាការកំណត់ព្រំដី ការងារវាស់វែង យ៉ាងមានសុក្រឹតភាពទៅតាមនីតិវិធីនៃច្បាប់។

លោកបានបន្តទៀតថា ចំពោះសន្លឹកវិញ្ញាណបនបត្រនេះ មិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅលើសន្លឹកប័ណ្ណមានភ្ជាប់ជាមួយនឹង QR Code ដែលគ្រាន់តែស្កេនភ្លាមចេញទិន្នន័យច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់។ ក្នុងនោះ លោកបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិហើយ ហើយនៅតែបន្តឈូសឆាយ រំលោភបំពានដល់ដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ ឬដីដែលជាសម្បត្តិរបស់រដ្ឋ រដ្ឋបាលខេត្តនឹងធ្វើការចាត់វិធានការទៅផ្លូវច្បាប់ រកឲ្យឃើញនូវមេខ្លោង ដោយមិនមានការលើកលែងឡើយ ព្រមទាំងណែនាំដល់រដ្ឋបាលស្រុក រក្សាភ្នំធម្មជាតិឲ្យបាន ដើម្បីទុកដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ជាគោលដៅទេសចរណ៍នាពេលអនាគត ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ សូមមេត្តាកុំយកដីទៅលក់ ដើម្បីអាចប្រើប្រាស់ដីនេះក្នុងការដាំដុះដំណាំផ្សេងៗ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ក្នុងគ្រួសារ ព្រមទាំងអាចទុកបន្តដល់កូនចៅជំនាន់ក្រោយៗផងដែរ ៕

អត្ថបទទាក់ទង