ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដ មិនមែនជំងឺផ្លូវដង្ហើមកូរ៉ូណាទេ ប៉ុន្តែជាជំងឺភ័យខ្លាច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដ មិនមែនជំងឺផ្លូវដង្ហើមកូរ៉ូណាទេ ប៉ុន្តែជាជំងឺភ័យខ្លាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដ មិនមែនជំងឺផ្លូវដង្ហើមកូរ៉ូណាទេ ប៉ុន្តែជាជំងឺភ័យខ្លាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដនាពេលនេះ មិនមែនជាងជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុលព័ត៌មាន។ លោកបានលើកឡើងដូចនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំងឺបែបនេះមិនមែនជាជំងឺថ្មីនៅក្នុងតំបន់ និងពិភពលោកទេ។ លោកបានពន្យល់ដល់ប្រជាពលរដ្ឋកុំឱ្យធ្លាក់ក្នុងសង្រ្គាមចិត្តសាស្រ្ត ដែលនាំរហូតដល់បាត់បង់ជំនឿចិត្តលើខ្លួនឯង និងប្រទេសខ្លួនឯង ក្នុងការការពារខ្លួន។ ហើយមកទល់ពេលនេះ ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់មានឆ្លងមេរោគកូរ៉ូណាថ្មីនេះទេ។

លោកបានបន្ថែមទៀតថា វិធានការល្អបំផុតគឺ ការពារប្រសើរជាងព្យាបាល នោះជាវិធីសាស្រ្តល្អបំផុត៕

អត្ថបទទាក់ទង