លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ Wifi សាធារណៈ នៅរាជធានីភ្នំពេញមិនទាន់ជោគជ័យនៅឡើយទេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការដាក់ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញមិនទាន់ទទួលបានជោគជ័យនៅឡើយនោះទេព្រោះពេលខ្លះមិនអាចប្រើប្រាស់បាន ហើយលោកក៏បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធធ្វើការត្រួតពិនិត្យតាមដានបញ្ហានេះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សូម្បីតែអ៊ីធើណេតនៅអង្គការសហប្រជាជាតិពេលខ្លះក៏មិនអាចដំណើរការបានល្អដែរ៕