ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ដំណើរការដក EBA ពុំមែនជាការបិទទីផ្សារកម្ពុជានោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ដំណើរការដក EBA ពុំមែនជាការបិទទីផ្សារកម្ពុជានោះឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ដំណើរការដក EBA ពុំមែនជាការបិទទីផ្សារកម្ពុជានោះឡើយ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដំណើរការនីតិវិធីដក EBA មានរយៈពេល១៨ខែ ដែលនេះពុំមែនជាការបិទទីផ្សារកម្ពុជានោះឡើយ។ លោកបានធានាអះអាងថា សូមកុំមានការព្រួយបារម្ភ ប្រសិនបើយើងនៅតែមានការងារធ្វើ មានប្រាក់ចំណូល មន្រ្តីរាជការនៅតែអាចបើកប្រាក់បៀវត្ស២សប្តាហ៍ម្តងនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការដក EBA ឬមិនដក គឺមិនអាចធ្វើឱ្យកម្ពុជាស្លាប់ ឬក្លាយជាអ្នកមានបានឡើយ ផ្ទុយមកវិញធ្វើឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងើបឈរដោយខ្លួនឯង។ លោកបានបន្ថែមថា ការរកស៊ី បង់ពន្ធឱ្យគេ ហើយគេបង់ពន្ធឱ្យយើងគឺជារឿងធម្មតាទេនៅក្នុងពិភពលោក៕

អត្ថបទទាក់ទង