ខ្មែរប៉ុស្ដិ៍ Close

រសៀលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងមហាផ្ទៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
រសៀលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងមហាផ្ទៃ រសៀលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ កាលពីថ្ងៃម្សិលមិញនេះ។ ក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះក្រសួងមហាផ្ទៃបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងនគរបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ អង្គសន្និបាត ក៏បានបង្ហាញនូវផែនការមួយចំនួនដែលនៅចន្លោះប្រហោងទាមទារឲ្យមានការយកចិត្តទុកដាក់បំពេញបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ។

គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៣:៣០ រសៀល ពីទីស្ដីការក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង