អ្នកវិភាគ ជេម សុខ ពន្យល់អំពីដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គម និងអះអាងថា សម រង្ស៊ី កំពុងបំផ្លាញសេចក្តីសុខរាស្រ្តខ្មែររាប់លាននាក់

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ | 0 |
អ្នកវិភាគ ជេម សុខ ពន្យល់អំពីដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គម និងអះអាងថា សម រង្ស៊ី កំពុងបំផ្លាញសេចក្តីសុខរាស្រ្តខ្មែររាប់លាននាក់ អ្នកវិភាគ ជេម សុខ ពន្យល់អំពីដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គម និងអះអាងថា សម រង្ស៊ី កំពុងបំផ្លាញសេចក្តីសុខរាស្រ្តខ្មែររាប់លាននាក់

«លោក សម រង្ស៊ី ជាអ្នកនយោបាយដែលមិនយល់អំពីបញ្ហាពិតរបស់សង្គមកម្ពុជា មិនខ្វល់អំពីប្រយោជន៍ជាតិ និងកំពុងបំផ្លាញសេចក្តីសុខរបស់ប្រជារាស្រ្តខ្មែររាប់លាននាក់» នេះជាការលើក ឡើងរបស់អ្នកវិភាគ សុខ សុគន្ធ ឬ ជេម សុខ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅឯសហរដ្ឋអាមេរិក។

លោក ជេម សុខ បានលើកឡើងតាមរយៈវីដេអូអត្ថាធិប្បាយរបស់លោកដែលមានរយៈពេលជាង១ម៉ោង ពន្យល់អំពីដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គមរវាងរាជការ និងរាស្រ្ត។

ការធ្វើអត្ថាធិប្បាយបកស្រាយរបស់លោក ជេម សុខ ជាញឹកញាប់នាពេលកន្លងមកនេះ បន្ទាប់ពីលោកបានមើលឃើញថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួន កំពុងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។

បង្កើតរឿងញុះញង់បបួលខ្មែរនៅក្រៅឲ្យទៅជល់គ្នាជាមួយខ្មែរក្នុងស្រុក ដើម្បីប្រយោជន៍អាត្មានិយមរបស់ទណ្ឌិត សម រង្ស៊ី ព្រមទាំងរឿងរ៉ាវចង់បំផ្លាញកម្ពុជាជាច្រើនទៀត។

សូមស្តាប់ការធ្វើអត្ថាធិប្បាយពន្យល់របស់អ្នកវិភាគឯករាជ្យ ជេម សុខ៖

ប្រភព៖ Fresh News

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង