ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគចិនធំៗចំនួន ៣ ចូលជួបសំដែងការគួរសម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគចិនធំៗចំនួន ៣ ចូលជួបសំដែងការគួរសម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគចិនធំៗចំនួន ៣ ចូលជួបសំដែងការគួរសម

ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគធំៗចំនួន៣ របស់សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងរាយការណ៍ពីសកម្មភាពការងារមួយចំនួនដែលក្រុមហ៊ុនបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។

សូមជម្រាបផងដែរថា ក្រុមហ៊ុនទាំងបីដែលអញ្ជើញជួបសំដែងការគួរសម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនោះ ទី១ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) ទី២ក្រុមហ៊ុនវិស្វកម្ម និងដែកថែមចិន ដឹកនាំដោយលោក ស៊ូ ស៊ីវេ(Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងទី៣ ក្រុមហ៊ុនវិនិយោគវារីអគ្គិសនីសេសាន្តក្រោម២ ហួណេងគ្រុប ដឹកនាំដោយលោក ស៊ូ យីនពាវ (Shu Yinbiao) ប្រធានក្រុមប្រឹក្សាភិបាលថ្មី ក្រុមហ៊ុនវិនិយោគ វារីអគ្គិសនីសេសាន្តក្រោម២ ហួណេងគ្រុប។

ក្នុងជំនួបពិភាក្សាគ្នានោះ ក្រុមហ៊ុនវិនិយោគទាំងបី បានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគទាំងបី ក្នុងប្រទេសកម្ពុជា និងផែនការសម្រាប់អនុវត្តន៍នៅពេលខាងមុខ។ ក្នុងនោះសម្រាប់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន កន្លងមកបានរួមចំណែកសាងសង់ផ្លូវ ស្ពានជាច្រើនក្នុងប្រទេសកម្ពុជា ហើយសម្រាប់ពេលខាងមុខ ក្រុមហ៊ុននិងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឲ្យក្រុមហ៊ុនបើកការដ្ឋានសាងសង់ឲ្យបានឆាប់នូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដែលបានធ្វើការដោះស្រាយរួចរាល់មកហើយនោះ។ ទី២ពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយនិងផ្លូវល្បឿនលឿន ត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។ ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ បាវិត ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា ក្រុមហ៊ុនត្រូវតែសិក្សានិងជជែកគ្នាបន្ថែមជាមួយនិងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបាន សិក្សារួមមកហើយនោះ។

ដោយឡែកក្រុមហ៊ុនទី២ បានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធទៅនិងគម្រោងនេះ ក្រុមហ៊ុនរបស់លោកកំពុងអនុវត្តក្នុងប្រទេសកម្ពុជា ពិសេសទាក់ទិនទៅនិង ការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនលោក ពាក់ព័ន្ធទៅនិងគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដោយឈរលើនយោបាយបើកចំហរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ក្នុងការមកបណ្តាក់ទុនកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ពិសេសទាក់ទិនទៅនិងទំនាក់ទំនងទ្វេភាគល្អ រវាងកម្ពុជានិងចិន។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ខ្សែកាបអុបទិក ក្រោមបាតសមុទ្រ ពីភ្នំពេញទៅហុងកុង ដើម្បីប្រព័ន្ធអ៊ីនធើណែតរបស់កម្ពុជា កានតែមានល្បឿនលឿនជាងមុន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពទៅនិងការស្នើសុំនោះ ដោយសារតែកម្ពុជា ទើបតែមានប្រព័ន្ធខ្សែកាបអុបទិក ក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ។

ជាមួយគ្នានេះថ្នាក់ដឹកនាំក្រុមហ៊ុនទី៣ ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនី សេសាន្ត ក្រោម២ មានប្រសាសន៍ជំរាបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីគម្រោងនៃការសិក្សានិងវិនិ យោគផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ។ តាមរយៈកិច្ចសន្ទនាគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាមួយនិងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿន៕

អត្ថបទទាក់ទង