ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ៣កុំ និង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត ក្នុងសម័យកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 132
សម្តេចតេជោ ហ៊ុន សែន៖ ៣កុំ និង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត ក្នុងសម័យកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន៖ ៣កុំ និង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត ក្នុងសម័យកូវីដ-១៩

(ភ្នំពេញ)៖ ជាមួយនឹងការបង្ហោះរូបតែម្នាក់ឯងជាច្រើនសន្លឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា «៣កុំ និង៣ការពារ» ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលនេះ។

តាមរយៈ Facebook នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ម្នាក់ឯងបានហើយក្នុងសម័យជំងឺឆ្លងកូវីដ-១៩។ ៣កុំ និង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត»។

៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែក«៣ការពារ»គឺ ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៣០៥នាក់នៅក្នុងប្រទេស ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ-១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕

អត្ថបទទាក់ទង