ខ្មែរប៉ុស្ដិ៍ Close

សាខាកាកបាទកម្ពុជាខេត្តរតនគិរី​ រៀបចំរាត្រីសមោសរកៀរគរមូនិធិ​ ទទួលបានថវិកាបណ្តោះអាសន្ន​ជិត១០០លាន​រៀល​

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 73
សាខាកាកបាទកម្ពុជាខេត្តរតនគិរី​ រៀបចំរាត្រីសមោសរកៀរគរមូនិធិ​ ទទួលបានថវិកាបណ្តោះអាសន្ន​ជិត១០០លាន​រៀល​ សាខាកាកបាទកម្ពុជាខេត្តរតនគិរី​ រៀបចំរាត្រីសមោសរកៀរគរមូនិធិ​ ទទួលបានថវិកាបណ្តោះអាសន្ន​ជិត១០០លាន​រៀល​

នារាត្រីថ្ងៃសៅរិ៍​ ០៦កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ​ ត្រូវនឹងថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៧​ កន្លងមកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី​ បានរៀបចំរាត្រីសមោសរ ដើម្បី​កៀរគរមូនិធិសប្បុរសធម៌គាំទ្រសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត​ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាខេត្តរតនគិរី​ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាសប្បុរសជននានាយ៉ាងច្រើនកុះករ​ ។

ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ មានប្រសាសន៍ថា​ ក្នុងរយៈពេលកន្លងមក​ កាកបាទក្រហមកម្ពុជា​ បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌​ ដូចជាការជួយសង្គ្រោះ​ជនងាយរងគ្រោះ​ ជនចាស់ជរា​ ស្ត្រីមេម៉ាយ​ទីទាល់ក្រ​ កុមារផ្ទុកមេរោគអេដស៍​ និងករណីគ្រោះធម្មជាតិផ្សេងៗជាដើម​ ។​ ទន្ទឹមនឹងនេះ​ ការស្វែងរកមូនិធិគឺជាការងារចម្បង​ និងឈានមុខគេដែលសាខាត្រូវពង្រឹង​ នឹងពង្រីកគ្រប់រូបភាព​ ដើម្បីឆ្លើយតបបានតាមតម្រូវការជនងាយរងគ្រោះនានា​ ។​ ក្រៅពីនេះសាខាក៏បាននិងកំពុងរៀបចំផែនការអាជីវកម្មរបស់ខ្លួនជាបណ្តើរ​ ដើម្បីធានាភាពជាម្ចាស់ការលើហិរញ្ញវត្ថុ​របស់សាខាផងដែរ​ ។​ ឯកឧត្តម​បន្តថា​ ដើម្បីឆ្លើយតបមានប្រសិទ្ធាពចំពោះជនងាយរងគ្រោះនានា​ ដែលកំពុងត្រូវការជំនួយ​ និងការសង្គ្រោះចាំបាច់ ត្រូវការការចូលរួមពីសំណាក់លោក​ លោកស្រីសប្បុរសជនទាំងអសមិហអាចខ្វះបាន​ ។​ ជាក់ស្តែងនារាត្រីនេះ​ បានឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែករបស់ខ្មែរយើង​ តាមរយៈការចូលជាមូនិធិដើម្បីកិច្ចដំណើរការសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះដែលកំពុងទទន្ទឹងរងចាំជំនួយពីយើងគ្រប់ៗគ្នា​ ។

​ សូមបញ្ជាក់ថា​ នៅក្នុងរាត្រីសមោសរនេះ​ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី​ ទទួលបានថវិកាបណ្តោះអាសន្នប្រមាណជិត​ ១០០​ លានរៀល​ ដែលជាថវិកាបរិច្ចាគផ្ទាល់ពីសប្បុរសជន​ ដើម្បីសកម្មភាពសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត​ ។

អត្ថបទទាក់ទង