ខ្មែរប៉ុស្ដិ៍ Close

ពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការនៃការហោះ ហើរត្រង់ពីខេត្តសៀមរាប ទៅក្រុងស៊ីសុងបាណា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
ពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការនៃការហោះ ហើរត្រង់ពីខេត្តសៀមរាប ទៅក្រុងស៊ីសុងបាណា ពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការនៃការហោះ ហើរត្រង់ពីខេត្តសៀមរាប ទៅក្រុងស៊ីសុងបាណា

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលខេត្ត សៀមរាប និង លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសុងបាណា ខេត្តយូ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សា និងចុះហត្ថលេខា លើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ នៃការហោះ ហើរត្រង់ពីខេត្ត សៀមរាបទៅក្រុងស៊ីសុងបាណា ។

លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសុងបាណា ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថាការឲ្យមានជើង ហោះហើរដោយត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងស៊ីសុងបាណា គឺជាការល្អបំផុតសម្រាប់ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ។ ម៉្យាងទៀតក៏ជាការជំរុញលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរកាន់ តែមានការរីកចម្រើន ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចប្រជាជនទាំងពីរ កាន់តែមាន ភាពល្អប្រសើរទ្វេរឡើង។

លោក ឡ ហុងជាំង បានឲ្យដឹងថា ក្រុងស៊ីសុងបាណា ជាទីក្រុងមួយដែលធំ ជាងគេនៅប្រទេសចិន ផ្នែកអភិរក្សសត្វព្រៃ ហើយក្រៅពីនេះទីក្រុងស៊ីសុងបាណា ក៏ជាទីក្រុងដ៏ធំផ្នែកកសិកម្មជាពិសេសលើដំណាំតែ និងចេក។ លោក បានបន្តទៀតថា ផលិតផលតែ និង ចេកនេះ បាននាំឲ្យក្រុងស៊ីសុងបាណា ទទួលបានអ្នកទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំៗ។ ក្រៅពីចង់ឲ្យមានជើងហោះហើរត្រង់រវាងក្រុងស៊ីសុងបាណា និង ខេត្ត សៀមរាប លោក ឡ ហុងជាំង ក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយ ខេត្តសៀមរាប លើផ្នែកកសិកម្ម និងការផ្លាស់ប្តូរនិស្សិតទៅសិក្សាទៅវិញ ទៅមកផងដែរ។

លោក ទៀ សីហា បានបញ្ជាក់ថា ការលើកឡើងរបស់ប្រតិភូ សុំឲ្យមានជើង ហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក៏ជាការជម្រុញឲ្យមានកំណើន អ្នកទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប និង ក៏ជាការជួយជម្រុញឲ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការរីកចម្រើនផងដែរ ។ ការឆ្លើយតបនោះដែរ លោក ទៀ សីហា បានឯកភាពចំពោះ ការលើកឡើង របស់អភិបាលក្រុងស៊ីសុងបាណា ហើយលោក ក៏បានសន្យា នឹងខិតខំធ្វើយ៉ាងណាជំរុញកិច្ចការនេះឲ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរភាគីទាំងពីរ ក៏បានធ្វើកិច្ចចុះហត្ថលេខាទៅលើកំណត់ ហេតុនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាង ក្រុងស៊ីសុងបាណា និង ខេត្តសៀមរាប ដោយផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរនិសិ្សត និង យល់ព្រមលើការរៀបចំឲ្យមានការហោះហើរត្រង់ពីក្រុងស៊ីសុងបាណា សៀមរាប ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីសក្តានុពលទេសចរ ស៊ីសុងបាណា សៀមរាប ដោយរៀងរាល់ឆ្នាំនៅក្នុងក្រុងស៊ីសុងបាណា និង ខេត្តសៀមរាប រៀបចំកម្មវិធី (សប្តាហ៍ សៀមរាប ឬសប្តាហ៍ស៊ីសុងបាណា ដោយផ្តោត សំខាន់ទៅលើវិស័យទេសចរណ៍ខេត្តសៀមរាប និងក្រុងស៊ីសុងបាណា។

ក្នុងនោះដែរក៏ជាការជំរុញដល់រដ្ឋបាលខេត្តសៀមរាប និងក្រុងស៊ីសុងបាណា ដើមី្បបន្តសហការរួមគ្នា ដោយស្មើសុំគោលការណ៍ឯកភាពពី ថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចុះអនុស្សរណៈយោគយល់ គ្នា រវាងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរ សំដៅបង្កើនកិច្ចសហ ប្រតិបត្តិការនឹងគ្នាលើគ្រប់វិស័យទៀតផង៕

អត្ថបទទាក់ទង