ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ចក្ខុវិស័យដ៏យូរអង្វែងរបស់រដ្ឋាភិបាលកម្ពុជា គឺត្រូវឱ្យការអភិវឌ្ឍនិងការអភិរក្សដើរទន្ទឹមគ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 55
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ចក្ខុវិស័យដ៏យូរអង្វែងរបស់រដ្ឋាភិបាលកម្ពុជា គឺត្រូវឱ្យការអភិវឌ្ឍនិងការអភិរក្សដើរទន្ទឹមគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ចក្ខុវិស័យដ៏យូរអង្វែងរបស់រដ្ឋាភិបាលកម្ពុជា គឺត្រូវឱ្យការអភិវឌ្ឍនិងការអភិរក្សដើរទន្ទឹមគ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការជ្រើសរើសទីតាំងដែលមានចម្ងាយប្រមាណ ៤៥គម ពីរមណីយដ្ឋានអង្គរនេះ គឺដោយផ្អែកលើចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ពោលគឺគោរពទៅតាមគោលការណ៍ចំនួន២ គឺ៖ ការអភិវឌ្ឍនិងការអភិរក្ស ដែលត្រូវតែដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងដោយមានការរួមចំណែកខិតខំប្រឹងប្រែងជ្រោមជ្រែងពីសំណាក់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានសិក្សាយ៉ាងល្អិតល្អន់ពីលក្ខខណ្ឌបច្ចេកទេសទៅតាមការកំណត់របស់អង្គការយូណេស្តូ ពាក់ព័ន្ធទៅនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារ អភិរក្សរមណីយដ្ឋានអង្គរ មុនសនឹងម្រេចជ្រើសរើសទីតាំងនេះ ដាក់ជូនរាជរដ្ឋាភិបាលធ្វើការសម្រេចចិត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអភិវឌ្ឍ គឺការប្រែក្លាយតំបន់ដាច់ស្រយាល និងជាអតីតសមរភូមិប្រយុទ្ធមួយនេះ ឱ្យមានសកម្មភាពសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះតំបន់នេះនឹងក្លាយជាតំបន់កណ្ដាលក្រុងនាពេលឆាប់ៗខាងមុខផងដែរ។ ចំណែកឯការអភិរក្សវិញ គឺដើម្បីធានាថាសម្បត្តិវប្បធម៌ដែលបន្សល់ទុកដោយដូនតា នឹងបន្តឈរនៅស្ថិតស្ថេរគង់វង្សរាប់ពាន់ឆ្នាំតទៅមុខទៀត។

គួរបញ្ជាក់ថា ព្រលានយន្តហោះចាស់ មានទីតាំងស្ថិតនៅត្រឹមតែ ៥គម ប៉ុណ្ណោះពីប្រាសាទអង្គរវត្ត ដែលបើតាមប្រសាសន៍របស់សម្ដេចធិបតី វាបានបង្កហានិភ័យជាច្រើនចំពោះសម្បត្តិបេតិកភណ្ឌ ដូចជា ការរង្គើគ្រឹះប្រាសាទ ការចុះចតនិងហោះឡើងបានតែមួយទិស (មិនបញ្រ្ចាសទិសខ្យល់) ព្រមទាំងហានិភ័យជាយថាហេតុផ្សេងៗពីយន្តហោះធុនតូចធំផ្សេងៗ៕

អត្ថបទទាក់ទង