ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាដោយសារមានសន្តិភាព និងការអភិវឌ្ឍ កម្ពុជាសម្រេចបានការកាត់បន្ថយនូវភាពក្រីក្រគួរជាទីមោទនៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាដោយសារមានសន្តិភាព និងការអភិវឌ្ឍ កម្ពុជាសម្រេចបានការកាត់បន្ថយនូវភាពក្រីក្រគួរជាទីមោទនៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាដោយសារមានសន្តិភាព និងការអភិវឌ្ឍ កម្ពុជាសម្រេចបានការកាត់បន្ថយនូវភាពក្រីក្រគួរជាទីមោទនៈ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍខ្លាំងក្លា ទើបធានាបាននូវសុខសន្តិភាព និងស្ថិរភាពយូរអង្វែងទៅបាន ហើយអត្រានៃភាពក្រីក្រដ៏បានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះអត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% នៅឆ្នាំ២០០៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្តធ្លាក់ចុះមកនៅក្នុងរង្វង់ ១០% នាពេលបច្ចុប្បន្ននេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លទ្ធផលនេះបញ្ជាក់ច្បាស់ថា មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍខ្លាំងក្លា ទើបធានាបានសន្តិភាព ស្ថិរភាពប្រកបដោយចីរភាព ហើយកត្តាទាំងអស់នេះហើយ កាន់តែធ្វើឱ្យកម្ពុជា មានមហិច្ឆតាខិតខំប្រឹងប្រែងបន្តទៀតដើម្បីក្លាយទៅជាប្រទេស ដែលមានចំណូមមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង