ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 139
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា

នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាស ឯកឧត្តម និងលោកជំទាវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលបានយល់ស្របគ្នា និងបានលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត តាមរយៈការបន្តជំរុញលើវិស័យដែលមានស្រាប់ផង បន្ថែមដល់ការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជន លើវិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត ដែលមានសក្តានុពលរបស់ប្រទេសទាំងពីរ៕

អត្ថបទទាក់ទង