ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ពីខាងអឺរ៉ុប និងបារាំងផងដែរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1223
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ពីខាងអឺរ៉ុប និងបារាំងផងដែរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ពីខាងអឺរ៉ុប និងបារាំងផងដែរ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជា ក៏មានបំណងស្នើសុំនូវវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសតំបន់អឺរ៉ុប និងប្រទេសបារាំងផងដែរ រួមទាំអាមេរិកក៏កម្ពុជាទទួលយកប៉ុន្តែបើវ៉ាក់សាំងនោះស្ថិតក្រោមសីតុណ្ហភាព ៧០អង្សារក្រោមសូន្យគឺកម្ពុជាប្រើមិនកើតទេ តែបើផ្តល់ការគាំទ្រជាថវិកាដូចអូស្រ្តាលីក៏កម្ពុជាទទួលយក។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាមើលទៅគ្រប់ជ្រុងទាំងអស់នៅលើពិភពលោក ពោលគឺសកម្មភាពជុំវិញខ្លួនតែម្តង ពោលគឺមិនមែនមានតែចិនមួយនោះឡើយ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ស្វាគមន៍ជំនួយវ៉ាក់សាំងពីបណ្តាប្រទេសដទៃទៀតមិនមែនត្រឹមតែចិនទេ រួមមានពីអឺរ៉ុប ពីបារាំង ពីអូស្រ្តាលី និងឥណ្ឌាជាដើម ហើយបើសិនវ៉ាក់សាំងណាមួយមកដល់កម្ពុជាមុនគេ លោកនឹងចាក់វ៉ាក់សាំងនោះ ដែលនេះជាគោលនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

    អត្ថបទទាក់ទង