ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថាលោកពិតជាពេញចិត្តនឹងកំណែទម្រង់វិស័យអប់រំ ក្នុងរយ:ពេល២អាណត្តិចុងក្រោយនេះ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 141
នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថាលោកពិតជាពេញចិត្តនឹងកំណែទម្រង់វិស័យអប់រំ ក្នុងរយ:ពេល២អាណត្តិចុងក្រោយនេះ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថាលោកពិតជាពេញចិត្តនឹងកំណែទម្រង់វិស័យអប់រំ ក្នុងរយ:ពេល២អាណត្តិចុងក្រោយនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានថ្លែងអំណរគុណ និងកោតសរសើរដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំកែទម្រង់វិស័យអប់រំសិក្សាធិការរយៈពេល២អាណត្តិមកនេះ ប្រកបផ្លែផ្កាល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោកមានក្តីសង្ឃឹមថា  កំណែទម្រង់នេះវិស័យអប់រំ នឹងនៅតែបន្តទៅមុខទៀត សំដៅពង្រឹងការអប់រំ និងធានាគុណ នៃការបណ្តុះបណ្តាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសឱ្យនិស្សិតសិក្ខាកាមសិក្សាទាំងអស់ ប្រឹងប្រែងស្វ័យសិក្សា និងស្វែងរកប្រភពចំណេះដឹងផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ ដោយមិនត្ររូវង់ចាំការតែការបណ្តុះបណ្តាលក្នុងសាលានោះទេ៕

អត្ថបទទាក់ទង