ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ថ្ងៃ៧មករា គឺជាកម្មសិទ្ធិរួមដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ថ្ងៃ៧មករា គឺជាកម្មសិទ្ធិរួមដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ថ្ងៃ៧មករា គឺជាកម្មសិទ្ធិរួមដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស

ឆ្លើយតបនឹងការលើកឡើងពីមជ្ឈដ្ឋានអគតិមួយចំនួនថា ថ្ងៃ៧មករា គឺសងគុណមិនចេះចប់មិនចេះហើយនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ថ្ងៃ៧មករា មិនមែនជាថ្ងៃដែលប្រជាពលរដ្ឋត្រូវសងគុណនោះទេ ព្រោះថ្ងៃ៧មករា គឺជាកម្មសិទ្ធិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាថ្ងៃនៃការសប្បាយរីករាយដែលយើងបានរស់រានមានជីវិតពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានថ្ងៃ៧មករា ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ហើយថ្ងៃ៧មករា ជារបស់រួមគ្នាដែលយើងត្រូវចូលរួមថែរក្សាដើម្បីរំលឹកដល់ការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ រួមទាំងជីដូនជីតារបស់យើងទាំងអស់គ្នា៕

អត្ថបទទាក់ទង