ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យសិស្សស្រីនិទ្ទេស A ម្នាក់ ថតរូប និងទទួលរង្វាន់មុនគេ ដើម្បីទៅចូលរួមពិធីបូជាសពឪពុក

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 138
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យសិស្សស្រីនិទ្ទេស A ម្នាក់ ថតរូប និងទទួលរង្វាន់មុនគេ ដើម្បីទៅចូលរួមពិធីបូជាសពឪពុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យសិស្សស្រីនិទ្ទេស A ម្នាក់ ថតរូប និងទទួលរង្វាន់មុនគេ ដើម្បីទៅចូលរួមពិធីបូជាសពឪពុក

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យសិស្សស្រីនិទ្ទេស A ម្នាក់ ថតរូបជាមួយ និងទទួលរង្វាន់អនុស្សាវរីយ៍មុនគេ ព្រោះសិស្សស្រីរូបនេះត្រូវប្រញាប់ត្រលប់ទៅចូលរួមពិធីបូជាសពលោកឪពុក។

គួរបញ្ជាក់ថា ឪពុករបស់សិស្សស្រីរូបនេះ បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ កន្លងទៅ ហើយត្រូវបូជានាព្រឹកនេះ។ លើពីនេះទៀត មុនពេលស្លាប់ បំណងធំរបស់ឪពុកសិស្សស្រីរូបនេះ គឺចង់ឱ្យកូនស្រីបានជួប និងថតរូបអនុស្សាវរីយ៍ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារសិស្សស្រីរូបនេះ និងចូលរួមថវិការក្នុងពិធីបុណ្យសព ចំនួន ៥លានរៀលផងដែរ៕

 

អត្ថបទទាក់ទង