ខ្មែរប៉ុស្ដិ៍ Close

អគ្គស្នងការនគរបាលជាតិ ប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធខួបលើកទី៤០ ទិវាជ័យជម្នះ ៧មករា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2
អគ្គស្នងការនគរបាលជាតិ ប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធខួបលើកទី៤០ ទិវាជ័យជម្នះ ៧មករា អគ្គស្នងការនគរបាលជាតិ ប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធខួបលើកទី៤០ ទិវាជ័យជម្នះ ៧មករា

នាយឧត្តមសេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធខួបលើកទី៤០ នេះទិវាជ័យជំនះ ៧មករា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា ខួបលើកទី៤០ ទិវាជ័យជំនះ៧មករា ឆ្នាំ២០១៩នេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានអូឡាំពិក ដែលមានប្រជាពលរដ្ឋខ្មែរចូលរួមអបអរសាទរ ប្រមាណជាង៣ម៉ឺននាក់។

នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់តាមគ្រប់ចំណុចទាំងអស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងដែរ ក្នុងតំបន់បរិវេណនានា ដែលស្ថិតនៅក្បែរបរិវេណពហុកីឡដ្ឋានជាតិ ក្នុងនោះក៏បានសំណូមពរ ឲ្យរដ្ឋបាលរាជធានីធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋ ឲ្យមានការយោគយល់ពីការបិទផ្លូវក្នុងថ្ងៃប្រារព្ធពិធីផងដែរ៕

អត្ថបទទាក់ទង