ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ស ថេត៖ បើមានមន្ត្រីនគរបាលណាផ្តល់សេវាសាធារណៈមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬទំនាក់ទំនង 069 516 999

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 6
ឧត្តមសេនីយ៍ឯក ស ថេត៖ បើមានមន្ត្រីនគរបាលណាផ្តល់សេវាសាធារណៈមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬទំនាក់ទំនង 069 516 999 ឧត្តមសេនីយ៍ឯក ស ថេត៖ បើមានមន្ត្រីនគរបាលណាផ្តល់សេវាសាធារណៈមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬទំនាក់ទំនង 069 516 999

(ភ្នំពេញ)៖ បើនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រើប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬទំនាក់ទំនងទៅក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមរយៈលេខ 069 516 999 ។ នេះបើតាម Facebook របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

មួយរយៈពេលកន្លងមកនេះ សង្កេតឃើញថាដោយការអនុវត្តបានយ៉ាងល្អតាមការណែនាំឧត្តមសេនីយ៍ឯក ស ថេត របស់មន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រចាំការ ២៤ម៉ោង/២៤ម៉ោង ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រើប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណៈឲ្យបានលឿន និងឆាប់រហ័សក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ ទាន់ពេលវេលា ទទួលបានការសាទរ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងថា៖ «ដូច្នេះប្រសិនបើនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ណា ដែលអនុវត្តការងារ និងបម្រើប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វើជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
069 516 999»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិនរបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង