ខ្មែរប៉ុស្ដិ៍ Close

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់ និងពុំមានហេតុការប្រឈមមុខដោយប្រដាប់អាវុធឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់ និងពុំមានហេតុការប្រឈមមុខដោយប្រដាប់អាវុធឡើយ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់ និងពុំមានហេតុការប្រឈមមុខដោយប្រដាប់អាវុធឡើយ

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២០។

តាមរបាយការណ៍ បានបញ្ជាក់ថា៖ «ក្នុងខែឧសភានេះសភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមាន លក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខដោយប្រដាប់អាវុធឡើយ។ ប៉ុន្តែសភាពការណ៍ដែលត្រូវបានកត់សម្គាល់នោះគឺ ភាគីវៀតណាម និងថៃ បានបោះតង់ សង់រោងតាមបណ្តោយព្រំដែនចំនួន ២៥៧កន្លែង (ថៃ១កន្លែងត្រូវបានរុះ) ក្រោមហេតុផល បង្កើតប៉ុស្តិ៍សង្កេតការណ៍បង្ការ ជំងឺកូវីដ-១៩»។

បើតាមរបាយការណ៍ដដែល បានបង្ហាញថា កាលពីខែឧសភា ឆ្នាំ២០២០ បទល្មើសគ្រឿង ញៀនបង្ក្រាបបាន ៨២៩ករណី ឃាត់ខ្លួន ១.៤៨៧នាក់ ក្នុងនោះ ជនបរទេស២៤នាក់ ៣សញ្ជាតិ ក្នុងនោះ វៀតណាម ១២នាក់ ចិន ១១នាក់ និងភូមា ១នាក់។ ចាប់យកសារធាតុញៀនសរុប ៦៥, ២៣ គីឡូក្រាម កញ្ជាក្រៀម ៧,៦៧ក្រាម ដើមកញ្ឆា ២៦២ដើម ជញ្ជីងថ្លឹង ៣៦គ្រឿង ទូរស័ព្ទដៃ ៦៣៦គ្រឿង រថយន្ដ ៨គ្រឿង ម៉ូតូ ២៣៤គ្រឿង អាវុធខ្លី ៣ដើម និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។ ជនល្មើសទាំងនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត ផងដែរ។ ដោយឡែកការងារអនុវត្តតាមដីការឃាត់ខ្លួនបាន ៣៨ដីកា ស្មើនឹង ៣៨នាក់។

លើសពីនេះ សមត្ថកិច្ច ក៏បានបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ១៣/៨ករណី ឃាត់ខ្លួន១៥/៨នាក់ រំដោះជនរងគ្រោះ២៣នាក់ រួមចញ្ជូនទៅឲ្យក្រុមគ្រួសារ១៩នាក់ និងមន្ទីរសង្គមកិច្ច៤នាក់ ក្នុងនោះ អាជីវកម្មផ្លូវភេទ៨ករណី ឃាត់ខ្លួន១០នាក់ រំដោះជនរងគ្រោះ១៤នាក់។ ចំណែក អំពើជួញ ដូរមនុស្ស៥ករណី រំដោះជនរងគ្រោះ៩នាក់។

ជាមួយគ្នានេះ ក៏មានការបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជាមួយភ្នាក់ងារអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងក្រៅតំបន់ គឺដើម្បីទប់ស្កាត់ភេរវកម្ម បង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសយកចិត្តទុកដាក់ចំពោះសកម្មភាពប្រើប្រាស់បច្ចេកវិទ្យាពត៌មាន ដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។

អត្ថបទទាក់ទង