ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ទទួលបានចំណូលជាង ១១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរនៅឆ្នាំ២០១៨ កើនឡើង ៨% ធៀបទៅនឹងឆ្នាំ២០១៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
កម្ពុជា ទទួលបានចំណូលជាង ១១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរនៅឆ្នាំ២០១៨ កើនឡើង ៨% ធៀបទៅនឹងឆ្នាំ២០១៧ កម្ពុជា ទទួលបានចំណូលជាង ១១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរនៅឆ្នាំ២០១៨ កើនឡើង ៨% ធៀបទៅនឹងឆ្នាំ២០១៧

រយៈពេលពេញ១ឆ្នាំ ២០១៨ កម្ពុជាទទួលបានចំណូល ចំនួន ១១៦.៦៤លានដុល្លារអាមេរិក ពីការលក់ប័ណ្ណឱ្យភ្ញៀវបរទេសចូលទស្សនា តំបន់អង្គរដែលចំណូលនេះបានកើនឡើង៨ភាគរយបើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណនិងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែធ្នូ និងរយៈពេល១ឆ្នាំ២០១៨។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេស ចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរកើន ឡើង៥.៤៥ភាគរយ។ ចំណូលជាង១១៦លានដុល្លារដែលបាន ពីការលក់ ប័ណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥,១៨១,៦៣០ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយ ទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ៖

អត្ថបទទាក់ទង