ឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន ជូនពរលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងភរិយា នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩
នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយសេចក្ដីសោមនស្សរីករាយអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៩នេះ តាងនាមថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់ជាន់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្រ្ដីខ្ញុំ និងភរិយា សូមសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមា ចូលរួមនូវព្រះសព្ទសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរគ្រប់យ៉ាងចំពោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវៀងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរ៍ភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។
ខាងក្រោមនេះជាសារលិខិតជូនពរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងភរិយា ៖