ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ ការរីកចម្រើន ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋអាចកើតមានឡើងបានគឺដោយសារប្រទេសជាតិយើងមានសន្តិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ ការរីកចម្រើន ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋអាចកើតមានឡើងបានគឺដោយសារប្រទេសជាតិយើងមានសន្តិភាព លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ ការរីកចម្រើន ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋអាចកើតមានឡើងបានគឺដោយសារប្រទេសជាតិយើងមានសន្តិភាព

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានថ្លែងថា «ការរីកចម្រើន ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋអាចកើតមានឡើងបានគឺដោយសារប្រទេសជាតិយើងមានសន្តិភាព ហើយដែលសន្តិភាពនេះកើតចេញពីកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរដែលដឹកនាំដោយលោក ជា ស៊ីម លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទេសក៏ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ភាពអង់អាចក្លាហាន សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិនិងប្រជាជន»។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ផ្លូវខេត្តលេខ១២៨B ហៅផ្លូវប្រឡាយលេខ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា ឥស្សរជនទាំងបីរូបខាងលើគឺជារដ្ឋបុរសដែលបានសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក្នុងគោលដៅបង្រួបបង្រួមនិងផ្សះផ្សាជាតិ ជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះទទួលបានជោគជ័យនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បានធ្វើឱ្យទឹកដីទាំងមូលឯកភាពប្រកបដោយសន្តិភាព និងស្ថិរភាព រហូតដល់បច្ចុប្បន្ន៕

អត្ថបទទាក់ទង