ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម​ប៊ិន ឈិន ៖ ជៀសវាង​ការរីក​រាលដាល​ទូទាំងប្រទេស ដែល​អាច​បង្ក​ជា គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ជម្រើស​តែមួយគត់​គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​ជាទីបំផុត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1380
ឯកឧត្តម​ប៊ិន ឈិន ៖ ជៀសវាង​ការរីក​រាលដាល​ទូទាំងប្រទេស ដែល​អាច​បង្ក​ជា គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ជម្រើស​តែមួយគត់​គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​ជាទីបំផុតឯកឧត្តម​ប៊ិន ឈិន ៖ ជៀសវាង​ការរីក​រាលដាល​ទូទាំងប្រទេស ដែល​អាច​បង្ក​ជា គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ជម្រើស​តែមួយគត់​គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​ជាទីបំផុត

ភ្នំពេញ ​៖​ ឯកឧត្តម ​ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្ រី​នៃ​​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីជូនដំណឹង​​ដល់​​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​គ្រប់​អង្គភាព​ចំណុះ​។

​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ព្រឹត្តិការណ៍ “០៣​វិច្ឆិកា ២០២០” បានធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​មួយ ចំនួន​ទៀត​មានការ​បារម្ភ​អំពី​វីរុស​កូ​វីដ -១៩ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា អគ្គរដ្ឋទូត​ហុង​គ្រី និង​អ្នកការពារ សរុប​ចំនួន ០៤​រូប ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ ។​

ដើម្បី​ត្រួតត្រា​សភាពការណ៍​នេះ​បានល្អ ជៀសវាង​ការរីក​រាលដាល​ទូទាំងប្រទេស ដែល​អាច​បង្ក​ជា គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ជម្រើស​តែមួយគត់​គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​ជាទីបំផុត តាម​បទ​ប្បញ្ញត្តិ និង​បម្រាម​នានា​របស់​ក្រសួងសុខាភិបាល​។

អាស្រ័យហេតុនេះ ខ្ញុំ​សូម​ណែនាំ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំង​គ្រប់​អង្គភាព​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​ក្តី និង​ដោយ​ប្រយោល​ក្តី ទៅនឹង​ព្រឹត្តិការណ៍ “០៣​វិច្ឆិកា ២០២០” ត្រូវ​សម្រាក​ពី​ការងារ​មួយរយៈ​សិន ដើម្បី​ធ្វើ ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅតាម​ផ្ទះ​រៀងៗ​ខ្លួន និង​អញ្ជើញ​មក​ធ្វើតេស្ត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យបាន ច្បាស់លាស់​តាម​វិធានការ​នានា​ដែល​ក្រសួងសុខាភិបាល បានកំណត់​។ ក្នុងករណី​ផ្ទះសម្បែង​មាន​លក្ខណៈ​តូច ចង្អៀត ឬ​គ្មាន​ទីកន្លែង​សមស្រប​សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ត្រូវ​ទាក់ទង​ជាបន្ទាន់​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​សុខា​។

​ខ្ញុំ​សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំង​អង្គភាព​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី​ទាំងអស់​មានការ​យោគយល់​ចំពោះ​បញ្ហា​នេះ និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការធ្វេសប្រហែស ដើម្បី​ប្រទេស​កម្ពុជា​យើង​ជៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​៕​ ដោយ​៖​បញ្ញា​ស័ក្តិ។

អត្ថបទទាក់ទង