ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ចុះសាកសួរសុខទុក្ខអ្នករងរបួស និងពិនិត្យសពអ្នកដែលស្លាប់ដោយសារបាក់រំលអគារ នៅមន្ទីរពេទ្យចំការចេក ក្រុងព្រះសីហនុ
ឧបនាយរដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ជារដ្ឋមន្រ្តីទីស្តីការ និងជាអ្នកទទួលបន្ទុកចាត់ចែងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូនជនរងគ្រោះស្លាប់ និងរបួសដោយសារឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកកំពុងរងរបួស និងពិនិត្យសព អ្នកស្លាប់ដោយសារគំនរអគារសង្កត់ នៅមន្ទីរពេទ្យចំការចេក ស្ថិតក្នុងក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារសព ពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះករណីបាករលំអគារនេះ ហើយថែមសម្រេចបញ្ចេញថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសព និងអ្នករងរបួសផងដែរ ៕