ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារ ដូច្នេះការសម្រួលណាមួយដល់កម្មករ ត្រូវតែសុំការសហការ និងយោគជ័យពីថៅកែរោងចក្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារ ដូច្នេះការសម្រួលណាមួយដល់កម្មករ ត្រូវតែសុំការសហការ និងយោគជ័យពីថៅកែរោងចក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារ ដូច្នេះការសម្រួលណាមួយដល់កម្មករ ត្រូវតែសុំការសហការ និងយោគជ័យពីថៅកែរោងចក្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងបានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺប្រកាន់យករបបកុម្មុយនីស្ត ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ មិនដែលស្គាល់ថា កុម្មុយនីស្តនោះយ៉ាងណានោះទេ ព្រោះនៅលើពិភពលោកនេះ មិនទាន់មានរបបកុម្មុយនីស្តកើតឡើងនោះទេ មានឈ្មោះបក្សកុម្មុយនីស្ត ប៉ុន្តែរបបកុម្មុយនីស្តពិតប្រាកដនោះ មិនដឹងមានទម្រង់បែបណានោះទេ។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ជាង១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលនឹងប្រារព្ធធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាអនុវត្តទម្រង់សេដ្ឋកិច្ចទីផ្សារ ប៉ុន្តែសេដ្ឋកិច្ចទីផ្សាររបស់កម្ពុជាយើង ក៏ត្រូវមានការយោគយល់ក្នុងកម្រិតណាមួយ ដែលត្រូវផ្តល់ឱ្យជាមួយនឹងទិដ្ឋភាពផ្លូវច្បាប់ផង និងទិដ្ឋភាពមនុស្សធម៌ខ្លះផងដែរ ដូចជា រាជរដ្ឋាភិបាលខិតខំធ្វើការចរចាជាមួយម្ចាស់រោងចក្រ ការស្នើសុំម្ចាស់រោងចក្រ ឱ្យកម្មការិនីមានផ្ទៃពោះ ចេញមុនពី៥-១០នាទី រហូតដល់ ១៥នាទី ស្មើគ្នា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា លោកនៅតែស្នើសុំនៅតាមរោងចក្រខ្លះ ប្រសិនបើអាចធ្វើទៅបាន ដូចជាមានផ្ទៃពោះក្នុងចន្លោះពី១ខែ ដល់៣ខែ អាចថាបានចេញមុន១៥នាទី ហើយមានផ្ទៃពោះអាចថា ចាប់ពី៤ខែ ដល់៦ខែ អាចឱ្យចេញមុន២០នាទី ហើយចាប់ពី៦ខែ ដល់៨ខែ អាចបន្ថែមម៉ោងចេញមុនថែមទៀត ដើម្បីផ្តល់ឱកាសកម្មការិនីមានផ្ទៃពោះ អាចចេញមុនម៉ោងបន្តិច ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់យើង ចំពោះសុខុមាលភាពរបស់ស្រ្តីមានផ្ទៃពោះ ដើម្បីធានាថា ម្តាយ និងទារក នៅពេលដែលសម្រាលកូនមានសុខភាពល្អ៕

អត្ថបទទាក់ទង