ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា បន្ដប្តេជ្ញាសម្រេចគោលដៅជាយុទ្ឋសាស្ត្រនូវចក្ខុវិស័យប្រទសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3878
គណបក្សប្រជាជនកម្ពុជា បន្ដប្តេជ្ញាសម្រេចគោលដៅជាយុទ្ឋសាស្ត្រនូវចក្ខុវិស័យប្រទសមានចំណូលខ្ពស់នៅឆ្នាំ២០៥០គណបក្សប្រជាជនកម្ពុជា បន្ដប្តេជ្ញាសម្រេចគោលដៅជាយុទ្ឋសាស្ត្រនូវចក្ខុវិស័យប្រទសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

គណបក្សប្រជាជនកម្ពុជា ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤១ អាណត្តិទី៥ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ។

ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា នឹងខិតខំជំរុញការអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៩ ដែលមានគោលដៅជាយុទ្ធសាស្ដ្រ៤ សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សេចក្ដីប្រកាសអំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាល ដែលបង្ហាញនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោយបិទបញ្ចប់សន្និបាតដែលដំណើរការរយៈពេល៣ថ្ងៃនេះ បញ្ជាក់ថា គោលដៅជាយុទ្ធសាស្ដ្រ៤នោះរួមមាន៖
ទី១) ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ
ទី២) បង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពជូនប្រជាជន ជាពិសេសស្រទាប់យុវជន
ទី៣) សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០% និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ
ទី៤) បន្ដពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពសេវាសាធារណៈ។

បន្ថែមពីនេះ អង្គសន្និបាត ក៏បានពិនិត្យលទ្ធផលនៃការអនុវត្តការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណរបស់ររាជរដ្ឋាភិបាល ដែលមកទល់ឆ្នាំ២០១៨នេះ បានសម្រេចវឌ្ឍនភាពជាមូលដ្ឋាន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចតាមរយៈការជំរុញការប្រយុទ្ធប្រឆាំងអំពើពុក រលួយ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការកែ ទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការកែទម្រង់តាមវិស័យនានា៕

អត្ថបទទាក់ទង