ពិធីបញ្ចុះបឋមសិលាកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជលគិរី
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ម៉ែន វុទ្ធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជលគិរី។
ពិធីនេះមានការចូលរួមពីលោក អ៊ឹង លាងហ៊ួ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជលគិរី លោក ហៃ មនោរម្យ ប្រធានគណបក្សស្រុក ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត និងថ្នាក់ស្រុកជាច្រើនរូប។
សូមបញ្ជាក់ថា ទីស្នាក់ការគណបក្សប្រជាជនស្រុកជលគិរី ដែលគ្រោងនឹងកសាងនេះ គឺជាអំណោយរបស់ លោក ម៉ែន វុទ្ធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជលគិរី ៕