ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ បានដាក់ដំណើរការ កម្មវិធីថែទាំផ្លូវ Road Care Mobile App សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ពីផ្លូវដែលខូចខាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ក្រសួងសាធារណការ បានដាក់ដំណើរការ កម្មវិធីថែទាំផ្លូវ Road Care Mobile App សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ពីផ្លូវដែលខូចខាត ក្រសួងសាធារណការ បានដាក់ដំណើរការ កម្មវិធីថែទាំផ្លូវ Road Care Mobile App សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ពីផ្លូវដែលខូចខាត

ក្រសួងសាធារណការ និងដឹងជញ្ជូន បានឲ្យដំណើរការ កម្មវិធីថែទាំផ្លូវ Road Care mobile app សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ពីផ្លូវខូច ទៅកាន់អាជ្ញាធរដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជួន បានថ្លែងនៅព្រឹកថ្ងៃទី ១៣ ខែធ្នូនេះថា ការដាក់ឲ្យដំណើរការ នូវ កម្មវិធីថែទាំផ្លូវ Road care mobile app គឺអាចឲ្យប្រជាពលរដ្ឋរាយការណ៍ដោយផ្ទាល់ពីស្ថានភាពជង្ហុកសំបុកមាន់ឬផ្លូវខូចទៅកាន់អាជ្ញាធរពាក់ព័ន្ឋ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា។ លោកបានបន្តថា ប្រជាពលរដ្ឋអាចទាញយកនៅកម្មវិធីថែទាំផ្លូវ Road care mobile app ដោយឥតគិតថ្លៃនៅលើ AppStore និងplay Store ក្នុងទូរសព្ទ័ដៃបាន ។

លោកបានអះអាងថា កម្មវិធីនេះ គឺបង្ហាញពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងថែទាំផ្លូវថ្នល់ឲ្យមានលក្ខណៈកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ មានភាពងាយស្រួលនិងមានសុវត្ថិភាព។

លោកបានបន្ថែមទៀតថា កម្មវិធីថែទាំផ្លូវនិងក្លាយជាកិច្ចខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរពាក់ព័ន្ឋក្នុងការជួសជុលថែទាំផ្លូវដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹងជញ្ជួន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយនឹងគ្របដណ្តប់ទៅលើការជួសជុលថែទាំផ្លូវជាតិ ទាំង ៧៥ខ្សែ គ្រប់ផ្លូវនៅក្នុងរាជធានីភ្នំពេញ និងផ្លូវក្នុងក្រុងរបស់ខេត្តទាំង ២៤ ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីដែទាំផ្លូវនេះនិងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតដោយកើតឡើងដោយសារជង្ហុកសំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរលើបណ្តាញផ្លូវ ប្រកបដោយសុវត្ថិភាព៕

អត្ថបទទាក់ទង