ក្រសួងសាធារណការជូនដំណឹងពីការបិទចរាចរណ៍ផ្លូវទឹកជាបណ្ដោះអាសន្ននៅចំណុចស្ពានព្រែកតាមាក់
អប្បាញ់មិញនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានជូនដំណឹងស្ដីពីការការបិទចរាចរណ៍នាវា ជលយាន ជលយានយន្តគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្រសួងបានបន្ថែមថា ការបិទនេះ គឺចាប់ពីម៉ោង៦:០០នាទីព្រឹក ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៩ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។
សូមអាននូវសេចក្ដីជូនដំណឹងលម្អិតដូចខាងក្រោម៖