ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបន្តចុះជួបកម្មករ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារដែលបានដាក់ចេញ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបន្តចុះជួបកម្មករ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារដែលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបន្តចុះជួបកម្មករ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារដែលបានដាក់ចេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្លែងថា គម្រោងរបស់រាជរដ្ឋាភិបាល គឺចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មារិនី ដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងអស់ដែលបានដាក់ចេញ តាំងពីឆ្នាំ២០១៨។ លោកនាយករដ្ឋមន្ត្រី បានគ្រោងចុះជួបកម្មករ-កម្មារិនី នៅឆ្នាំ២០២០ តែគាប់ជួនផ្ទុះឡើងព្រឹត្តការណ៍កូវីដ-19។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បើទោះបីអាក់ខានច្រើនឆ្នាំពិតមែន ប៉ុន្តែពេលវេលាមកដល់ គឺមិនឱ្យឱកាសនេះកន្លងទេ គឺកំពុងយកពេលវេលាអនុគ្រោះនេះ ដើម្បីចុះជួបជាមួយកម្មករ-កម្មការិនីឡើងវិញ ហើយត្រួតពិនិត្យនូវវឌ្ឍនៈភាពការងារទាំងអស់នៅតាមបណ្តារោងចក្រក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង