ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរើសមន្ត្រីជាង៥ពាន់នាក់ ដើម្បីបម្រើការងាររយៈពេលខ្លី សម្រាប់អនុវត្តន៍ការងារជំរឿន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរើសមន្ត្រីជាង៥ពាន់នាក់ ដើម្បីបម្រើការងាររយៈពេលខ្លី សម្រាប់អនុវត្តន៍ការងារជំរឿន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរើសមន្ត្រីជាង៥ពាន់នាក់ ដើម្បីបម្រើការងាររយៈពេលខ្លី សម្រាប់អនុវត្តន៍ការងារជំរឿន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាស និងមន្ត្រីបំរុង សម្រាប់អនុវត្តការងារជំរឿន ទូទៅ នៅរាជធានីភ្នំពេញឆ្នាំ២០១៩ ជាង៥ពាន់នាក់ ដើម្បីបម្រើការងារ ក្នុងរយៈពេលខ្លី។

យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជំរាបជូនដល់សាធារណជន មន្ត្រីរាជការ បុគ្គលិកតាមបណ្តាមន្ទីរ ស្ថាប័នរដ្ឋបាលខណ្ឌ សង្កាត់ ភូមិ ព្រមទាំង សិស្ស និស្សិត យុវជន យុវនារី ទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា គណៈកម្មាធិការជំរឿនទូ ទៅប្រជាជន រាជធានីភ្នំពេញ ត្រូវការជ្រើសរើសមន្ត្រី បុគ្គលិក ដើម្បីបម្រើ ការងារក្នុងរយៈពេលខ្លី ចំនួន៥,០៥៩នាក់ (ដោយត្រូវចូលរួម វគ្គបណ្តុះ បណ្តាល៤ថ្ងៃ បន្ទាប់មកត្រូវបំពេញការងារជាមន្ត្រីត្រួតពិនិត្យ និងចុះ សម្ភាសអនុវត្តការងារជំរឿន ស្ថិតិប្រជាជនរយៈពេល១៤ថ្ងៃ) ក្នុងមុខតំណែង ៖ មន្ត្រីត្រួតពិនិត្យ៩៩៦នាក់ មន្ត្រីសម្ភាស៣,៩៨៣នាក់ និងមន្ត្រីបម្រុង ៨០នាក់។

លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញទៅសុំពាក្យ នៅមន្ទីរផែនការរាជធានីភ្នំពេញ ឬនៅតាមសាលាខណ្ឌ ទាំង១២ នៃរាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ដោយចាប់ផ្តើមទទួលពាក្យបម្រើ ការងារចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧៖៣០នាទីព្រឹក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៥៖៣០នាទីល្ងាច៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទទាក់ទង