ខ្មែរប៉ុស្ដិ៍ Close

លោក ឃួង ស្រេង នាំយកនូវអំណោយបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១៦០គ្រួសារនៅ សង្កាត់ទន្លេបាសាក់

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 140

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ខែមេសានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌចំការមន នាំយកនូវអំណោយបន្ថែមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារដែលមានជីវភាពខ្វះខាតនិងកំពុងតែធ្វើចត្តាឡីស័ក ក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់។ អំណោយបន្ថែមដែលត្រូវទទួលបានក្នុងមួយគ្រួសារនាព្រឹកនេះ រួមមាន សាច់ជ្រូក២គីឡូ ត្រីខ៦កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន៣០មុឺនរៀល ។

មន្ត្រីរដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួន ជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធរតម្រូវឲ្យធ្វើចត្តាឡីស័កនោះ គឺមានចំនួន តែជាង១៦០គ្រួសារ ប៉ុណ្ណោះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមការចង្អុលណែនាំរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះដល់ទីតាំងខាងលើនិងផ្តល់ស្បៀងអាហារជូនបងប្អូនទាំងយប់ ហេីយនៅ ពេលព្រឹកនេះ ក៏បាននាំយកអំណោយបន្ថែម​ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងនេះទៀត៕

អត្ថបទទាក់ទង