ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញមទៅដល់ប្រទេសនេប៉ាល់ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញមទៅដល់ប្រទេសនេប៉ាល់ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញមទៅដល់ប្រទេសនេប៉ាល់ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុង Kathmandu ប្រទេសនេប៉ាល់ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការ ដោយលោក Ishwor Pokhrel ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ ជាមួយនឹងពិធីត្រួតកងកិត្តិយសវុន្ទាអាវុធ និងពិធីគោរពភ្លេងជាតិនៃប្រទេសទាំងពីរ ប្រកបដោយភាតរភាពស្និទ្ឋស្នាលរាក់ទាក់ និងកក់ក្តៅបំផុត។

គួរបញ្ជាក់ថា កម្មវិធីនៅរសៀលនេះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងអញ្ជើញជួបជាមួយ រដ្ឋមន្រ្តីការបរទេស និងប្រជុំចង្អៀតជាមួយនាយករដ្ឋមន្រ្តីនេប៉ាលផងដែរ៕

អត្ថបទទាក់ទង