ខ្មែរប៉ុស្ដិ៍ Close

គណបក្សសង្រ្គោះជាតិប្រចាំប្រទេសបារាំង ចេញសេចក្តីថ្លែងការណ៍បដិសេធ «សន្និសីទបក្សសង្រ្គោះជាតិ» នៅបរទេសថា ខុសច្បាប់ និងខុសលក្ខន្តិកៈរបស់បក្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 147
គណបក្សសង្រ្គោះជាតិប្រចាំប្រទេសបារាំង ចេញសេចក្តីថ្លែងការណ៍បដិសេធ «សន្និសីទបក្សសង្រ្គោះជាតិ» នៅបរទេសថា ខុសច្បាប់ និងខុសលក្ខន្តិកៈរបស់បក្ស គណបក្សសង្រ្គោះជាតិប្រចាំប្រទេសបារាំង ចេញសេចក្តីថ្លែងការណ៍បដិសេធ «សន្និសីទបក្សសង្រ្គោះជាតិ» នៅបរទេសថា ខុសច្បាប់ និងខុសលក្ខន្តិកៈរបស់បក្ស

គណបក្សសង្រ្គោះជាតិប្រចាំប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ បដិសេធ សន្និសីទបក្សសង្រ្គោះជាតិនៅបរទេសដោយបានបញ្ជាក់ សន្និសីទនេះ រៀបចំឡើងខុសលក្ខន្តិកៈ របស់បក្សសង្រ្គោះជាតិ ទាំងក្នុងតួនាទី និងទាំងសិទ្ធិនៃអ្នករៀបចំ។

សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានបញ្ជាក់ថា ថ្វីត្បិតតែស្ថិតនៅក្នុងការឃុំឃាំងខ្លួន និងបំរាមមិនឱ្យបញ្ចេញមតិក្តី លោក កឹម សុខា នៅតែគ្មានជាប់ទោសអ្វីទេ ហើយគាត់នៅតែជាប្រធានគណបក្សសង្រ្គោះជាតិស្របច្បាប់ និងស្របតាមលក្ខន្តិកៈរបស់បក្សជានិច្ច ហើយក៏អាចមានមតិតាមរយៈមេធាវី ដែលជាអ្នកការពារសិទ្ធិ និងសេរីភាពគ្រប់យ៉ាងរបស់គាត់នៅតុលាការ និងក្នុងជីវភាពផ្ទាល់ខ្លួនក្តី៕

អត្ថបទទាក់ទង