ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ៖ អតីតគណបក្សសង្រ្គោះជាតិ (CNRP) ពេលនេះបែកក្បាល បែកខ្លួន និងបោកបាត់កន្ទុយទៅហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 40
លោក គង់ គាំ៖ អតីតគណបក្សសង្រ្គោះជាតិ (CNRP) ពេលនេះបែកក្បាល បែកខ្លួន និងបោកបាត់កន្ទុយទៅហើយ លោក គង់ គាំ៖ អតីតគណបក្សសង្រ្គោះជាតិ (CNRP) ពេលនេះបែកក្បាល បែកខ្លួន និងបោកបាត់កន្ទុយទៅហើយ

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី បានប្រមើលឃើញថា អតីតគណបក្សសង្រ្គោះជាតិ ពេលនេះបានបែក ក្បាល បែកខ្លួន និងកន្ទុយបោកបាត់ទៅហើយ។ លោក គង់ គាំ បានចេញ មុខរិះគន់ទៅកាន់លោក សម រង្ស៊ី ចំពោះការរៀបចំសន្និសីទ នៅក្រុង អាត្លង់តា សហរដ្ឋអាមេរិក ដោយបានបង្ហើរសារនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «គិតមិនត្រូវ យល់មិនច្បាស់ និងធ្វើអ្វីមិនកើត គឺជាទ្រព្យជាប់ខ្លួនរបស់ លោក សម រង្ស៊ី និងគូកន។ ប្រធានចលនា ឬប្រធានស្តីទី CNRP វាដូចតែគ្នាទេ។ តែផ្ទៃក្នុង CNRP មិនទទួលស្គាល់ផង ឱ្យអន្តរជាតិណាគេទទួលស្គាល់ទៅកើត»។

លោកបានបន្តថា «សន្និសីទកម្រិតពិភពលោកលើកទី១ របស់អតីត CNRP ក្រៅប្រទេសកំណត់ថា៖ សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ហើយបានហៅអ្នកប្រឆាំងសម រង្ស៊ី ថាប្រឆាំងកឹម សុខា និងអ្នកប្រឆាំងកឹម សុខា ថាប្រឆាំងសម រង្ស៉ី។ សម រង្ស៉ី និង សន្និសីទថាលោក កឹម សុខា គ្មានសេរីភាព មតិរបស់គាត់មិនយកជាបានការ ចុះមតិ កឹម មនោវិទ្យា និងអ្នកក្រៅប្រទេសដែលមិនគាំទ្រសម រង្ស៊ី និងសន្និសីទពិតជាប្រឆាំង លោក កឹម សុខា មែនដែរឬ? ក្បាលបែក ខ្លួនបែក កន្ទុយបោក»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅក្រុមអ្នក និយមគាំទ្រ លោក សម រង្ស៊ី នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ បានរៀប ចំសន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីរៀបចំ រចនាសម្ព័ន្ធថ្មីរបស់ ខ្មោចគណបក្សសង្រ្គោះជាតិ។ សន្និសីទនេះ បានចេញ សេចក្តីសម្រេចមួយ ទទួលយកលោក សម រង្ស៉ី ឱ្យធ្វើជាប្រធានស្តីទី (អតីត) គណបក្សសង្រ្គោះជាតិ។

ទោះជាយ៉ាងនេះក្តី លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណ បក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោក ជា ច្រើន បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែក បំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត។
ទន្ទឹមនឹងនេះ ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏បានចាប់ផ្តើមផ្ទុះកំហឹងដាក់គ្នាយ៉ាងខ្លាំងក្លា បន្ទាប់សន្និសីទផ្តល់ អំណាចឡើងវិញដល់ លោក សម រង្ស៊ី នេះផងដែរ៕

ប្រភពព័ត៌មាន៖ Fresh New