ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឆាំងរត់ចោលស្រុកគ្មានចេះធ្វើអ្វីក្រៅតែពីការអង្គុយបន់ស្រន់ រង់ចាំសំណាងធ្លាក់ពីលើមេឃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 34
ក្រុមប្រឆាំងរត់ចោលស្រុកគ្មានចេះធ្វើអ្វីក្រៅតែពីការអង្គុយបន់ស្រន់ រង់ចាំសំណាងធ្លាក់ពីលើមេឃ ក្រុមប្រឆាំងរត់ចោលស្រុកគ្មានចេះធ្វើអ្វីក្រៅតែពីការអង្គុយបន់ស្រន់ រង់ចាំសំណាងធ្លាក់ពីលើមេឃ

ពិតជាគួរឱ្យអស់សំណើចណាស់ដែលក្រុមប្រឆាំងបានឆ្លៀតកេងចំណេញនយោបាយតាមរយៈដំណឹងនៃការ ពិនិត្យព្យាបាលបញ្ហាគ្រិចស្មាខាងស្តាំរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយបំភ្លៃទៅជាបញ្ហាផ្សេងទៅវិញ។ ដោយសារតែពួក គេចេះតែត្រឹមបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តដូច្នេះហើយ បានជាគ្មានវាសនានឹងឈ្នះការបោះឆ្នោត ពលរដ្ឋមិនផ្តល់ សេចក្តីទុកចិត្ត។ ដោយសារតែមិនចេះធ្វើអ្វីក្រៅពីការមួលបង្កាច់នេះហើយ បានជាចេះតែត្រូវគេប្តឹង និងរត់ចោលស្រុក តាំងពីយូរយារណាស់មកហើយ។

ដោយសារតែមិនចេះធ្វើអ្វីក្រៅពីការអុចធូបអង្គុយបន់ឱ្យ គេមានបញ្ហានេះបញ្ហានោះ បានជាក្រុមប្រឆាំងនៅតែមិនអាចជួយខ្លួនឯងរួច និងបែរជាបំណន់ដែលខ្លួនបានបន់នោះ ធ្លាក់មកលើខ្លួនវិញ ដូចជាជាប់គុក រត់ចោលស្រុក ក្បត់ជាតិ រត់ចោលទោសជាដើម។ ហើយទំនងអស់ផ្លូវហើយក្នុងការ ដណ្តើមយកប្រជាប្រិយភាព និងជំនឿទុកចិត្តពីប្រជាពលរដ្ឋព្រោះប្រកួតមិនឈ្នះលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានជាពួកគេមានវិធីតែម្យ៉ាងគត់គឺបន់ស្រន់ឱ្យគេលំបាក ឬបាត់បង់ជីវិតជាដើម។ ប៉ុន្តែកម្មនេះបានធ្លាក់ទៅខ្លួនវិញជាបន្តបន្ទាប់។

ឱ! ក្រុមប្រឆាំងរត់ចោលស្រុកអើយ! ពលរដ្ឋខ្មែរមិនជឿក្រុមជនក្បត់ជាតិខ្លួនបំភ្លៃ បំផ្លើសឡើយ។ ព័ត៌មានមានគ្រប់ជ្រុងនិងជាព័ត៌មានពិត។ ដូច្នេះក្រុមប្រឆាំងមិនអាចប្រើប្រាស់វិធីសាស្ត្រថោកទាបតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីញុះញង់និងបង្កចលាចលឡើយ។ ពលរដ្ឋខ្មែរបានដឹងក្រយៅពិតប្រាកដរបស់ពួកអ្នកកញ្ជះបរទេសដូចអ្នកអស់ហើយ និងកាន់តែស្អប់ខ្ពើមកាន់តែខ្លាំងថែមទៀតចំពោះទង្វើស្មោគគ្រោករបស់អ្នក។ ដូច្នេះ គួរឈប់បោកប្រាសរាស្ត្រខ្មែរទៀតទៅ គ្មានបានប្រយោជន៍ទេ បានត្រឹមគេស្អប់ និងជ្រេញមុខតែប៉ុណ្ណោះព្រោះកុហកដដែលៗ និងគ្រាន់តែលេចក្បាល គឺបងប្អូនប្រជាពលរដ្ឋយល់ដឹងថាជាក្រុមបោកអាជីពរួចស្រេចទៅហើយ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គ្រាន់តែមានបញ្ហាគ្រិចស្មាខាងស្តាំប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ ហើយបច្ចុប្បន្នលោកមានសុខភាពល្អជាធម្មតា បាននិងកំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យចំណានៗនៅ ប្រទេសសិង្ហបុរី។ អ្វីដែលក្រុមបក្សប្រឆាំងបានបំពុលព័ត៌មានថាលោក​ ហ៊ុន សែន មានជំងឺអ្វីផ្សេងនោះ គឺជាព័ត៌មានកុហកបោកប្រាស់ និងមានចរិតញុះញង់បង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។ ពលរដ្ឋខ្មែរសូមគោរពជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមប្រកបដោយសេចក្តីសុខ និងមានសុខភាពល្អបរិបូណ៌!

ចុងក្រោយ ចៅចាក់ស្មុកសូមបង្រៀនសុភាសិតមួយជូនដល់ក្រុមបក្សប្រឆាំងថា«ភូតច្រើន ចាញ់អាត្មា»៕

ដោយចៅចាក់ស្មុក
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩

អត្ថបទទាក់ទង