ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កងទ័ពកម្ពុជា ដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1275
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កងទ័ពកម្ពុជា ដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កងទ័ពកម្ពុជា ដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចធ្វើខុសនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួននោះឡើយដែលបានហាមឃាត់វត្តមានរបស់កងទ័ពបរទេស ឬមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ហើយកងទ័ពរបស់កម្ពុជាក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណាទាំងអស់លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ លោកបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៅកាន់សាធារណជន និងមិត្តបរទេសថា លោកនឹងធ្វើការឆ្លើយតបទៅនឹងអនុប្រធានាធិបតីសហរដ្ឋអាមេរិកអំពីគោលជំហររបស់កម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស ទាំងជើងគោក ជើងទឹក និងជើងអាកាសនៅលើទឹកដីកម្ពុជាឡើយ៕

អត្ថបទទាក់ទង