ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅស្ថាប័នអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ផ្អាកយកលុយពីកម្មករដែលត្រូវគេព្យួរការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 46
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅស្ថាប័នអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ផ្អាកយកលុយពីកម្មករដែលត្រូវគេព្យួរការងារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅស្ថាប័នអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ផ្អាកយកលុយពីកម្មករដែលត្រូវគេព្យួរការងារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យស្ថាប័នអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ត្រូវផ្អាកការយកថ្លៃ (ជំពាក់)​ ប្រើប្រាស់ពីកម្មករនិយោជិត ដែលត្រូវម្ចាស់រោងចក្រ សហគ្រាសព្យួរការងារ ដើម្បីអនុគ្រោះដល់ពួកគេក្នុងដំណាក់កាលជួបការលំបាកនេះ។ លោកបានថ្លែងដូចនេះ នាឱកាសប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការយោគយល់នេះ មិនមែនធ្វើឡើងសម្រាប់កម្មករទូទៅនោះទេ គឺអនុគ្រោះតែកម្មករទាំងឡាយណាដែលត្រូវគេព្យួរការងារប៉ុណ្ណោះ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាទៅកាន់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងលោក កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា ត្រូវពិនិត្យលើការងារនេះឱ្យបានហ្មត់ចត់បំផុត៕

អត្ថបទទាក់ទង